.............
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ដែលទើបត្រូវបានតែងតាំង (CNRP) បានបញ្ជាក់ថា គណបក្សកាន់អំណាចគ្មានសិទ្ធិ នឹងបញ្ជាឲ្យគណបក្សប្រឆំាង ផ្លាស់ប្តូរពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» បាននោះទេ គឺមានតែគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) ទើបមានសិទ្ធិស្នើឲ្យផ្លាស់ប្តូរបាន។ លោក អេង ឆៃអ៊ាង បានលើកឡើង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ថា ពាក្យស្លោករបស់CNRP វាមិនមែនជារឿង របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សប្រកួតប្រជែង ហើយចង់មកបញ្ជាគណបក្សនេះ គណបក្សនោះវាខុស បើនិយាយប្រព័ន្ធច្បាប់ និយាយពីយុទ្ធនាការវាមិនត្រូវទេ ព្រោះអាជ្ញាធរមានសមត្ថកិច្ចមានតែគ.ជ.បទេ។
...............
ប្រភព៖ដើមអម្ពិល