...............
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគី ពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយពីការបិទ ផ្សាយបញ្ជីបេក្ខជនដំបូង នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងការប្តឹងទាស់នឹងបញ្ជី បេក្ខជនដំបូង ។ កិច្ចប្រជុំក្រោមនេះ អធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប នឹងមានការចូលរួមពីតំណាង គណបក្ស នយោបាយព្រមទាំងអង្គការសង្គមស៊ីវិល។ ការប្រជុំរបស់គ.ជ.ប បន្ទាប់បានទទួលចុះឈ្មោះបេក្ខជនឈរឈ្មោះឆ្នោតឃុំ-សង្កាត់ មកពីគណបក្សនយោបាយ ចំនួន១២ ក្នុងឃុំ-សង្កាត់ ចំនួន១៦៤៦ទូទាំងប្រទេស។ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នេះមានគណបក្សនយោបាយ ចំនួន២បានដាក់បេក្ខជនរបស់ខ្លួនទូទាំងឃុំ-សង្កាត់ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕
................