.............
លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ថាបច្ចុប្បន្ន គ.ជ.ប ពិបាកក្នុងការរកមនុស្សមកធ្វើការ។ ការពិបាកនឹងរកមនុស្សមកធ្វើការ ដោយសារតែបានប្រាក់ខែតិចពេក។ លោកបន្តទៀតថា កាលពីមុនប្រាក់ខែ របស់គណៈកម្មការឃុំ-សង្កាត់ មានចំនួនច្រើនជាងប្រាក់ខែគ្រូបង្រៀន ប៉ុន្តែឥឡូវនេះ គ្រូបង្រៀនទទួលបានប្រាក់ច្រើនជាង ដោយសារពួកគាត់បង្រៀនពីរវេន គឺពេលព្រឹក និងពេលល្ងាច ដែលធ្វើឲ្យពួកគាត់ទទួលបានប្រាក់ខែ ប្រហែលជាង២០០ដុល្លារ។ លោក បន្ថែមថា ជួនកាលនៅពេល ដែលមានអ្នកមកដាក់ពាក្យនៅ គ.ជ.ប ហើយបានប្រឡងជាប់ ប៉ុន្តែបែរជាដាក់ពាក្យសុំឈប់ទៅវិញ ដែលគិតមកទល់ពេលនេះ មានប្រហែលជា១០០នាក់ ដូច្នេះត្រូវរើសមន្រ្តីមកពី គណៈកម្មាការបោះឆ្នោតខេត្តវិញ។
............
ប្រភព៖ដើមអម្ពិល