ត្រឡប់ក្រោយ

លោក កឹម សុខា ថា ពលរដ្ឋមិនចង់ឃើញ អ្នកនយោបាយឈ្លោះគ្នា តទៅទៀតទេ

 

.............

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានលើកឡើងថា ប្រជាពលរដ្ឋកំពុងរង់ចាំមើល គោលនយោបាយគណបក្សនានា ដើម្បីប្រកួតប្រជែង ក្នុងការបោះឆ្នោតខាងមុខ ហើយពួកគាត់មិនចង់ឃើញ អ្នកនយោបាយឈ្លោះគ្នាតទៅទៀតទេ ។ កាលពីថ្ងៃទី១០ មីនា លោក កឹម សុខា បានសរសេរនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ថា "ខ្ញុំយល់ឃើញថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះ កំពុងតែរង់ចាំមើល គោលនយោបាយរបស់គណបក្សនានា ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ ហើយពួកគាត់មិនចង់ឃើញ អ្នកនយោបាយឈ្លោះ គ្នាតទៅទៀតទេ" ។  ក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុង នូវគោលនយោបាយអាទិភាព សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តតាកែវ លោក កឹម សុខា ថ្លែងថា ប្រជាពលរដ្ឋខ្មែរ ចង់ដឹងថា គណបក្សណា ដោះស្រាយបញ្ហាពួកគាត់ តាមរបៀបណា នៅពេលដែលឈ្នះឆ្នោត ទៅដឹកនាំឃុំ-សង្កាត់ ៕

............

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា