- - - - - - - - - - - - - - - - -
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅថា (គ.ជ.ប)បានបញ្ជាក់ប្រាប់ថាគ្រប់គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលទាំងអស់អាចប្រើប្រាស់ទិសស្លោក ពាក្យស្លោកឬសារនយោបាយរបស់ខ្លួនបានដោយទូលាយ ប៉ុន្តែត្រូវផ្អែកលើកកត្តាពីរចំណុច៖
ទី១.គ្រប់គណបក្សនយោបាយមានសិទ្ធិក្នុងការកំណត់ដាក់ពាក្យស្លោកផ្ទាល់ខ្លួនបាន តែត្រូវដាក់ឆ្លងមកកាន់គ.ជ.ប ដើម្បីពិគ្រោះយោបល់។
ទី២. គណបក្សនយោបាយ មានសិទ្ធិក្នុងការកំណត់ដាក់ពាក្យស្លោកផ្ទាល់ខ្លួនបាន ដោយមិនបាច់ឆ្លងមកកាន់គ.ជ.បទេតែត្រូវទទួលខុសត្រូវដោយខ្លួនឯង។
កាលពីថ្ងៃទី10 ខែមីនា លោកហង្ស ពុទ្ធា បានមានប្រសាសន៍ថា“...គណបក្សនយោបាយឬអង្គការមិនមែនរដ្ឋាភិបាលអាចប្រើប្រាស់សាររបស់ខ្លួន ដោយផ្អែកលើបញ្ញត្តិ២ចំណុច...ទី១.អាចដាក់ឆ្លងមកគ.ជ.ប ដើម្បីរួមយោបល់ រួមមតិក្នុងការពិនិត្យទៅលើសារដែលត្រូវប្រើប្រាស់ ដែលសារហ្នឹងត្រូវប្រឈមជាមួយនឹងសាធារណៈទូទៅ...ទី២.គណបក្សនយោបាយទាំងនោះអាចប្រើប្រាស់សារខ្លួនឯង ដោយមិនបាច់ឆ្លងគ.ជ.បទេ តែគណបក្សនយោបាយទាំងនោះ ត្រូវទទួលខុសត្រូវដោយខ្លួនឯង...”។
- - - - - - - - - - - - - - - - -