- - - - - - - - - - - - - - - - -
បន្ទាប់ពីមេគណបក្សប្រឆំាង បានអះអាងថា គោលនយោបាយតម្លៃប្រាក់ ជូនមន្ត្រីរាជការដល់ ១លានរៀល កំពុងតែត្រូវបានអនុវត្ត ដោយរាជរដ្ឋាភិបាល ប៉ុន្តែអ្នកនាំពាក្យ គណបក្សកាន់អំណាច បានប្រកាស ច្រានចោលថា មិនបានយកគោលនយោបាយ នោះមកធ្វើតាមទេ។ លោក កឹម សុខា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ថាគោលនយោបាយ របស់គណបក្សនីមួយៗ មិនមែនជាការសន្យាខ្យល់នោះទេ ក៏ប៉ុន្ដែ គឺជាជម្រើស ដែលអាចជម្រុញឲ្យកាន់តែ ប្រសើរ ឡើង ក្នុងការផ្ដល់ផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ ទោះបីគណបក្សនយោបាយនោះ មិនទាន់ឈ្នះក៏ដោយ ក៏អាចនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានដែរ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា រាល់ការគិតផ្តល់ថវិកាជូនមន្ត្រីរាជការ ត្រូវបានគណបក្សកាន់អំណាច ក៏ដូចរាជរដ្ឋាភិបាលបានគិតគូតំាងពីយូរណាស់មកហើយ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ និងកងកំលាងប្រដាប់អាវុធ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល