ត្រឡប់ក្រោយ

បក្ស​ប្រឆាំង​កំពុង​រង់​ចាំ​ភ្លើង​ខៀវ​ពី​អាជ្ញាធរ ដើម្បី​ដំឡើង​អង់​តែង​ទូរទស្សន៍​ព្រះ​អាទិត្យ

 

- - - - - - - - - - - - - - - - -

គណបក្ស​សង្រ្គោះ​ជាតិ កំពុង​រង់​ចាំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រៀប​ចំ​ដំឡើង​អង់​តែន​ទូរទស្សន៍​ព្រះអាទិត្យ​ដែល​បាន​ជួប​ឧបសគ្គ​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក។ នេះ​បើ​តាម​លោក​អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ។ ក៏​ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជាក់​ថា មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​ពី​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ។វាសនា​របស់​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្រ្គោះ​ជាតិ នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ ព្រោះ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​ទាន់​អនុញ្ញាត​ទៅ​តាម​ការ​ស្នើ​សុំ​ដំឡើង​អង់​តែង​របស់​គណបក្ស​ប្រឆាំង។អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក​អេង ឆៃអ៊ាង បាន​លើក​ឡើង​ថា ក្រុម​ការងារ​របស់​បក្ស​ប្រឆាំង បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តាំង​ពី​ខែ​កុម្ភៈ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ​នោះ​ទេ​។

- - - - - - - - - - - - - - - - -

ប្រភព៖RIF

http://km.rfi.fr/cambodia/opposite-party-television-13-03-2017

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា