ត្រឡប់ក្រោយ

សមត្ថកិច្ច​ឃាត់​​យុវជន​ ៤ ​រូប​​ដែល​ចង់​​បញ្ចាំង​ភាពយន្ត​រឿង​សម្លាប់​លោក​ កែម ​ឡី

 

- - - - - - - - - - - - - - - - -

សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ឫស្សីកែវ​ប្រមាណ​ជា​ជាង ៥០ នាក់​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​ឃាត់​ខ្លួន​ក្រុម​យុវជន ៤ នាក់​ដឹក​យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ទួលសង្កែ ដើម្បី​សួរ​នាំ​អំពី​មូលហេតុ​ដែល​ពួកគេ​​ចង់​ចាក់​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែល​ការ​ឃាត់​ខ្លួន​នេះ​ត្រូវ​បាន​អ្នក​តាមដាន​សង្គម និង​អ្នក​ចូលរួម​ចាត់​ទុក​ថា​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន។តាម​គម្រោង​សមាគម​សម្ព័ន្ធ និស្សិត​បញ្ញវន្ត​ខ្មែរ​គ្រោង​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​នៅ​វេលា​​ម៉ោង ២ រសៀល ម្សិលមិញ​ដែល​ស្ថិត​នៅ​ផ្ទះ​លេខ A13 ផ្លូវ​លេខ ១០៧ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​យុវជន​ និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដឹង​ពី​ទិដ្ឋភាព​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី។

- - - - - - - - - - - - - - - - -

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/R72uXX

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា