ត្រឡប់ក្រោយ

"អាមេរិក​ទាមទារ​ឲ្យ​កម្ពុជា​សង​បំណុល​សម័យ លន់ នល់ ជា​រឿង​អសីលធម៌"

 

- - - - - - - - - - - - - - - - -

អ្នក​កាសែត និង​អ្នក​ការទូត​ប្រទេស​លោក​ខាងលិច​ថា ការណ៍​ដែល​អាមេរិក​ទាមទារ​ឲ្យ​កម្ពុជា​សង​បំណុល​ដែល​បាន​ជំពាក់​តាំង​ពី​សម័យ​របប​លោក លន់ នល់ គឺ​ជា​រឿង​អសីលធម៌។អ្នក​កាសែត​ជើង​ចាស់​អាមេរិកាំង​សម័យ​សង្គ្រាម​ទសវត្សរ៍​ទី​៧០ អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ  (Elizabeth Becker) បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ អាល់ហ្សាហ្សេរ៉ា (Al Jazeera) កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អន្តរាគមន៍​យោធា​របស់​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​រឿងរ៉ាវ​ដ៏​ប្រទាញប្រទង់​បំផុត​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​យុគសម័យ​នោះ។ សហរដ្ឋអាមេរិក បាន​អូស​ទាញ​កម្ពុជា ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ក្រោយ​ពី​មាន​ការ​រំពឹង​ថា ខ្លួន​អាច​យក​ឈ្នះ​តាម​រយៈ​ការ​ពង្រីក​សង្គ្រាម​នេះ។ បញ្ហា​ចាក់​ស្រេះ​ទាំង​ឡាយ​បច្ចុប្បន្ន​នេះ គឺ​ជា​កេរ្តិ៍​ដំណែល​របស់​របប​ខ្មែរ​ក្រហម ដែល​ជា​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​មួយ។

- - - - - - - - - - - - - - - - -

ប្រភព៖RFA

https://goo.gl/sVfctv

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា