- - - - - - - - - - - - - - - - -
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ជាការល្អប្រសើរ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់ថ្នាក់ដឹកនាំ និងសមាជិកបក្សរបស់ខ្លួន កុំឲ្យនិយាយ ពីគូប្រកួតប្រជែងច្រើន។ ក្នុងពិធីផ្សព្វផ្សាយស្ដីពី គោលនយោបាយ អាទិភាព ៥ចំណុច សម្រាប់បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានប្រាប់ទៅថ្នាក់ដឹកនាំ សមាជិក បក្សខ្លួនកុំឲ្យនិយាយ ពីគូប្រកួតប្រជែងច្រើនពេក ព្រោះដើម្បីកាត់បន្ថយការបង្កជម្លោះ ហើយរឿងគូប្រកួតមិនមែន ដឹងតែប្រជាពលរដ្ឋក្នុងប្រទេសទេ ក្នុងពិភពលោកទាំងមូល ដឹងអស់ហើយ អ្នកណាជាអ្នកណា ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល