- - - - - - - - - - - - - - - - -
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានប្រាប់ទៅថ្នាក់ដឹកនាំ និងសមាជិកបក្ស របស់ខ្លួនកុំនិយាយពី គូប្រកួតប្រជែងច្រើនពេក ព្រោះធ្វើបែបនេះ កាត់បន្ថយការបង្កជម្លោះ ដោយសារគូប្រកួត មិនមែនដឹងតែប្រជាពលរដ្ឋ ក្នុងប្រទេសទេ គឺដឹងនៅទូទាំងពិភពលោក ។ ក្នុងឱកាសពិធីផ្សព្វផ្សាយស្ដីពី គោលនយោបាយ អាទិភាព ៥ចំណុច សម្រាប់បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោក កឹម សុខា មានប្រសាសន៍ថា "ខ្ញុំសុំបងប្អូន មិនបាច់និយាយពីគេច្រើន ពេកទេ គិតពីរឿងយើងវិញ។ រឿងគេមិនមែនដឹង តែប្រជាពលរដ្ឋក្នុងប្រទេសទេ ពិភពលោកទាំងមូលដឹងអស់ហើយ អ្នកណាជាអ្នកណា។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល