- - - - - - - - - - - - - - - - -
លោក ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានថ្លែងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យក្នុងការផ្តល់សុពលភាព និងភាព ស្របច្បាប់ជូនគណបក្សសង្រ្គោះជាតិ (CNRP) ដែលទើបនឹងផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី តែមានលក្ខខណ្ឌមួយចំនួនអាចនាំឲ្យពិបាក ក្នុងការទទួលស្គាល់ និង ផ្តល់សុពលភាពដល់គណបក្សប្រឆាំងមួយនេះ។ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោកស ខេង បានគូសបញ្ជាក់ថា លោកនឹងឆ្លើយតបជាលាយលក្ខណ៍អក្សរទៅគណបក្សសង្រ្គោះជាតិវិញ នៅពេលសិក្សាគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់សុពលភាព និង ភាពស្របច្បាប់ជូនបក្ស បន្ទាប់ពីគណបក្សមួយនេះជ្រើសរើសថ្នាក់ដឹកនាំបក្សថ្មី។
- - - - - - - - - - - - - - - - -
ប្រភព៖Fresh news
http://www.freshnewsasia.com/index.php/en/localnews/49611-2017-03-14-07-58-03.html