- - - - - - - - - - - - - - - - -
លោក ស ខេង នាយករដ្ឋមន្រ្តីស្តីទី ថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិ ដែលបានដាក់ចេញពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្តលោក ស ខេង បានទម្លាយឲ្យដឹងថា គណបក្សសង្រ្គោះជាតិ ដែលបក្សប្រឆាំងនៅកម្ពុជានោះ បានសម្រេចដកមេឃុំជាច្រើនរូប ដែលមិនបានធ្វើការងារបម្រើបក្ស។នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោក ស ខេង បានគូសបញ្ជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានដឹងយ៉ាងច្បាស់ថា គណបក្សសង្រ្គោះជាតិ បានដកមេឃុំជា ច្រើនរូប បន្ទាប់ពីមេឃុំទាំងនោះមិនបានបម្រើគណបក្ស។លោក ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែបញ្ហាអ៊ីចេះ គាត់ (CNRP) គាត់ថាអ៊ីចឹង គាត់ថាដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត ដល់គាត់យ៉ាងម៉េច? មេឃុំណា ជំទប់ណា ដែលគាត់ចាត់ទុកថា ក្បត់គាត់ មិនត្រង់នឹងបក្សគាត់ គាត់ដកមួយគំនរហ្នឹង! ខ្ញុំរដ្ឋមន្រ្តីមហាផ្ទៃខ្ញុំមិនដឹង ព្រោះខ្ញុំអ្នកធ្វើរឿងហ្នឹង គាត់ដកមួយគំនរ។ ចុះអាណុងម៉េចដែរ? ចង់និយាយថា បើបក្សដទៃមិនឲ្យមេឃុំ ដែលសមាជិកបក្សបម្រើបក្សគេទេ តែគាត់មេឃុំមិនបម្រើបក្សគាត់ដក»។
- - - - - - - - - - - - - - - - -
ប្រភព៖Fresh news
http://www.freshnewsasia.com/index.php/en/49587-2017-03-14-06-08-25.html