ត្រឡប់ក្រោយ

លោកសុខ ឥសាន៖ សម រង្ស៊ី បានភ្លាត់ស្នៀតខ្លួនឯង

 

- - - - - - - - - - - - - -

លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានភ្លាត់ស្នៀតខ្លួនឯង ក្នុងការលាលែងចេញពីតំណែង ជាប្រធានគណបក្ស និងសមាជិកបក្ស។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងតាមរយៈតេឡេក្រាម នៅព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៧ថា ក្រោយការលាលែង សម រង្ស៊ី ដែលតែងតែអួតខ្លួនថា ក្លាហាន នោះ បែរជានឹកស្តាយក្រោយ ក៏ងាកមកធ្វើជាឈឺឆ្អាលគណបក្ស លូកដៃលូកជើងចូលមកក្នុងការងារ គណបក្សកាត់មុខមាត់ប្រធានបក្សថ្មី។ លោកបញ្ជាក់ថា “ សម រង្ស៊ីបានភ្លាត់ស្នៀតខ្លួនឯង។ លោកបន្តទៀតថា ប៉ុន្តែការគិតរបស់ សម រង្ស៊ី មិនបានដូចបំណងនោះទេ ដោយសារគ្មានអ្នកណា យកចិត្តទុកដាក់ សម រង្ស៊ី ដូចពីពេលមុននោះទេ  រាល់ការគិត ការនិយាយរបស់សម រង្ស៊ី ត្រូវបានអតីតមន្ត្រីក្នុងបក្ស មិនយកចិត្តទុកដាក់ស្តាប់ និងធ្វើតាមឡើយ មានន័យថា សម រង្ស៊ី ត្រូវបានគេទាត់ចោលទៅហើយ។

- - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/5UgtVa

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា