- - - - - - - - - - - - - -
គណបក្សប្រជាជនកម្ពុជាប្រកាសផ្តល់ថវិកាដល់សមាជិករបស់ខ្លួននៅឃុំ-សង្កាត់ សម្រាប់ការចំណាយក្នុងពេលបោះឆ្នោតថ្នាក់ក្រោមជាតិ នៅខែមិថុនាខាងមុខនេះ។លិខិតខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១១ មីនា ២០១៧ ឲ្យដឹងថា ថ្នាក់កណ្តាលគណបក្សបានសម្រេចផ្តល់ថវិកា បីលានរៀល បន្ថែមទៀតក្នុង ១ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឲ្យដឹងទៀតថា ពីមុនគណបក្សនេះបានផ្តល់ថវិកាចំនួន ១០លានរៀលម្តងហើយក្នុងមួយឃុំ ឬសង្កាត់ តែដោយសារមានតម្រូវការជាក់ស្តែងគណបក្សក៏ទម្លាក់លុយបន្ថែម៣លានរៀលទៀត។
- - - - - - - - - - - - - -
ប្រភព៖VOD
http://vodhotnews.com/15/03/2017/cpp-increase-commune-budget/