ត្រឡប់ក្រោយ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៖ កំពូលបន្តឃុំខ្លួន មន្រ្តីអាដហុក និងគ.ជ.ប ផ្ទុយច្បាប់ជាតិ-អន្តរជាតិ

 

- - - - - - - - - - - - - -

នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានឲ្យដឹងថា តុលាការកំពូល បានសម្រេចបន្តឃុំខ្លួន មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក៤រូប និងអគ្គលេខាធិការ រងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងពន្ធនាគារដដែល គឺសាលដីកានេះ ផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។ លោកស្រី ចក់ សុភាព បានលើកឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ម្សិលមិញថា ការសម្រេចបន្តឃុំខ្លួន មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក៤រូប គ.ជ.ប  ក្នុងពន្ធនាគារអស់រយៈពេល ជិត១ឆ្នាំមកនេះ គឺជាការប្រឆាំងនឹងសិទ្ធិ ដែលត្រូវការជាអន្តរជាតិ។លោកស្រីបានថ្លែងថា “ការឃុំខ្លួនបុគ្គលទាំងប្រាំរូប រយៈពេលជិត១ឆ្នាំ គិតរហូតមកទល់ពេលនេះ ដោយគ្មានភ័ស្តុតាង បញ្ជាក់ពីមូលហេតុ បន្តឃុំខ្លួនពួកគាត់ គឺប្រឆាំងនឹងសិទ្ធិ ដែលត្រូវបានការពារជាអន្តរជាតិ និងដោយរដ្ឋធម្មនុញ្ញ ដែលសន្មតថាគ្មានទោសពៃរ៍ ​ព្រមទាំងសិទ្ធិរបស់ពួកគាត់ ក្នុងការទទួលបានការកាត់ទោស ក្នុងពេលវេលាសមរម្យ”។

- - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/ALTAst

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា