- - - - - - - - - - - - - -
លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ បានថ្លែងថា គណបក្សយុវជន មិនមានបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់ខ្លួន ទៅឈរឈ្មោះ នៅគណបក្សផ្សេងទៀតនោះទេ។ លោក ពេជ្រ ស្រស់ បានលើកឡើងបែបនេះ បន្ទាប់ ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានរកឃើញបញ្ជីឈ្មោះបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ទំាងពេញសិទ្ធិ និងបម្រុង មានបេក្ខជន ក្នុងមុខតំណែង មកពីគណបក្ស នយោបាយមួយចំនួន បានទៅឈរ ឈ្មោះក្នុងគណបក្សនយោបាយផ្សេងទៀត។
- - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល