ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ៖ មានបេក្ខជនក្នុងមុខដំណែង មកពីគណបក្សមួយចំនួន ទៅឈរឈ្មោះនៅបក្សផ្សេង

 

- - - - - - - - - - - - - -

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស ខេង បានរកឃើញបញ្ជីឈ្មោះ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ទំាងពេញសិទ្ធិ និងបម្រុង មានបេក្ខជនក្នុងមុខតំណែងមកពី គណបក្សនយោបាយមួយចំនួន បានទៅឈរឈ្មោះក្នុងគណបក្ស នយោបាយផ្សេងទៀត ។     យោងតាមលិខិតមួយច្បាប់ដែល ចុះហត្ថលេខាដោយលោក ស ខេង កាលពីថ្ងៃទី១៤  ខែមីនា ឆ្នាំ២០១៧  បានឲ្យដឹងថា  សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ  ដែលបានទៅឈរឈ្មោះ ជាបេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុងសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដែលនឹង ប្រឹព្រត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ  ក្រសួងមហាផ្ទៃបានពិនិត្យឃើញ  មានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់  ឬសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្នុងមុខតំណែង ដែលមកពីគណបក្សមួយចំនួន បានទៅឈរឈ្មោះជាបេក្ខជន ពេញសិទ្ធិ  ឬបេក្ខជនបម្រុង របស់គណបក្ស មួយទៀត ដែលមិនមែនជាគណបក្សនយោបាយ ដែលខ្លួនបានជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់នៃគណបក្សនយោបាយនោះ ។    

- - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/BDBN3G

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា