ត្រឡប់ក្រោយ

កម្ពុជា-វៀតណាម សាងសង់ផ្សារព្រំដែនគំរូ នៅត្បូងឃ្មុំ ដើម្បីជំរុញការអភិវឌ្ឍ ទីផ្សារពាណិជ្ជកម្ម

 

- - - - - - - - - - - - - -

ប្រទេសកម្ពុជា-វៀតណាម បានសាងសង់ផ្សារព្រំដែនគំរូ នៅភូមិដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ ដើម្បីជំរុញ និង               ការពន្លឿន ការអភិវឌ្ឍទីផ្សារពាណិជ្ជកម្ម នៅតាមតំបន់ព្រំដែន ឲ្យកាន់តែមានភាព រីកចម្រើន និងសម្រេចបានលទ្ធផលជាវិជ្ជមាន ។ ក្រោយពីបញ្ចប់កិច្ចប្រជុំ លើការអភិវឌ្ឍ រវាងបណ្តា ខេត្តជាប់ព្រំដែន និងកិច្ចប្រជុំគណៈកម្មការចម្រុះ រវាងកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ មានប្រសាសន៍ថា "ភាគីទាំងពីរ បានឯកភាពគ្នា នឹងធ្វើការបញ្ចប់នៅពេលខាងមុខនេះ នូវការកសាងផ្សារគំរូ នៅភូមិដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ នេះជាការកសាង នូវផ្សារមួយហៅថា ផ្សារព្រំដែនគំរូ ជាលើកដំបូង" ។

- - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/yJHDJa

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា