ត្រឡប់ក្រោយ

ក្រោយ​ការ​សង្ស័យ ក្រសួង​មហាផ្ទៃ​ពិនិត្យ​ឃើញ​ថា លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខុស

 

 

- - - - - - - - - - - - - -

 រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ដាក់​ការ​សង្ស័យ​ចំពោះ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បើក​សមាជ​កាល​ពី​ថ្ងៃ​ទី​ ០២​មីនា​កន្លង​ទៅ។ ក្រោយ​ការ​ដាក់​ការ​សង្ស័យ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា លក្ខន្តិកៈ​របស់​គណបក្ស​ពិត​ជា​ខុស​មែន ប៉ុន្តែ​ក្រសួង​នៅ​មិន​ទាន់​បញ្ជាក់​ថា​តើ​ផ្តល់ ឬ​មិន​ផ្តល់​នៅ​ឡើយ​ទេ។គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ក្រសួង​មហាផ្ទៃ​មើល​លក្ខន្តិកៈ​មិន​ច្បាស់។នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចំពោះ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្តី​ពី​សមាជ​វិសាមញ្ញ​ដែល​បាន​ជ្រើស​រើស​លោក​កឹម សុខា ជា​ប្រធាន​គណបក្ស អម​ដោយ​អនុប្រធាន​ចំនួន​បី​រូប​ផ្សេង​ទៀត។ លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​តម្កល់​ក្នុង​ក្រសួង​មហាផ្ទៃ​ត្រង់​ប្រការ ៤៥ ៤៧ និង​ប្រការ ៥៤ សរសេរ​ថា សមាជ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១៨​ខែ​ក្រោយ​តំណែង​ប្រធាន​ត្រូវ​ទំនេរ ឬ​ក៏​រយៈពេល​ ៥​ឆ្នាំ​ម្តង ហើយ​នីតិវិធី​ក្នុង​ការ​ជ្រើស​រើស​គឺ​ត្រូវ​បោះ​ឆ្នោត​ដោយ​សំងាត់។
- - - - - - - - - - - - - -

ប្រភព៖RFI

http://km.rfi.fr/cambodia/moi-cnrp-15-03-2017

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា