- - - - - - - - - - - - - - - - -
កាលពីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ លោក ផុល សុធា ប្រធានក្រុមការងារពង្រឹងមូលដ្ឋានខេត្តតាកែវ និងថ្នាក់ដឹកនាំគណបក្សខេត្តមួយចំនួន បានចុះប្រជុំជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំ នៅឃុំកន្តឹង ស្រុងបាទី ខេត្តតាកែវ ។ លោក ផុល សុធា បានធ្វើការណែនាំអំពីគោលការណ៍ដឹកនាំសំខាន់ៗ៣របស់គណបក្សខែ្មររួបរួមជាតិ ៖ សមាជិក សមាជិកា សកម្មជនគណបក្ស ជាម្ចាស់គណបក្សខ្មែររួបរួមជាតិ , គណបក្សខ្មែររួបរួមជាតិតំកល់ផលប្រយោជន៍ប្រទេសជាតិ ប្រជាពលរដ្ឋធំជាងផលផ្ទាល់ខ្លួន , ការដឹកនាំគ្រប់គ្រងបក្សតាមបែបលទ្ធិប្រជាធិបតេយ្យគ្មានបក្សនិយម គ្រួសារនិយម និងគ្មានអំពើពុករលួយ។ ជាមួយនោះផងដែល លោក ផុល សុធា បានផ្តល់ជូនសមាជិក សមាជិកា ម្នាក់ៗនូវថវិកាមួយចំនួន និងចំណាយថវិកាសង្គមជាតិឧបត្ថម្ភការលើផ្លាកគណបក្ស និងចំណាយផ្សេងៗ។
- - - - - - - - - - - - - - - - -
ប្រភពព័ត៌មាន សម្លេងខ្មែររួបរួមជាតិ FM ១០៥ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧