- - - - - - - - - - - - - - - - -
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងបែបចំអកថាគណបក្សប្រឆាំងមិនមានវាសនាបានដឹកនាំប្រទេសនោះទេបើទោះបីជា ៥០ ឆ្នាំទៅមុខទៀតក្តី ដែលនេះគឺជាការឆ្លើយតបទៅនឹងពាក្យស្លោករបស់បក្សប្រឆាំងដែលថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅពេលទាក់ទងពីម្សិលមិញ មិនបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ឲ្យបានលម្អិតអំពីវិធានការផ្លូវច្បាប់ដើម្បីប្រឆាំងទៅនឹងគណបក្សសង្គ្រោះជាតិដែលបានប្រើពាក្យស្លោកខាងលើនោះទេ ប៉ុន្តែលោកបានថ្លែងបែបចំអកទៅគណបក្សសង្គ្រោះជាតិថាកុំឲ្យសង្ឃឹមក្នុងការដឹកនាំប្រទេសដោយ លោកថា គណបក្សនេះមិនមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសទេ។
- - - - - - - - - - - - - - - - -
ប្រភព៖ភ្នំពេញប៉ុស្ដិ៍