- - - - - - - - - - - - - - - - -
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហាញការព្រួយបារម្ភទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានទម្លាក់អាត្រាការ
ប្រាក់ ដោយបានកំណត់មកនៅសល់ត្រឹម១៨% ក្នុង១ឆ្នាំ ។គណបក្សប្រជាធិបតេយ្យបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលបានទម្លាក់មកនៅសល់ត្រឹមតែ១៨% ក្នុង១ឆ្នាំក៏ដោយចុះ ។
ប៉ុន្តែប្រជា ពលរដ្ឋដែលជាកសិករនៅតែមានបញ្ហាដដែល ។ គណបក្សដដែលនេះបានអំពាវនាវដល់រាជរដ្ឋាភិបាល
កម្ពុជា តាមរយៈធនាគារ ជាតិពិចារណាឡើងវិញចំពោះការកំណត់អត្រាការប្រាក់នេះ ។កាលពីថ្ងៃទី១៣ មីនា កន្លងទៅ រាជរដ្ឋាភិបាលតាមរយៈនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី)
របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3766