- - - - - - - - - - - - - - - - -
រដ្ឋាភិបាលកម្ពុជាបានសម្ដែងការមិនពេញចិត្តជាមួយនឹងការសែតផ្សាយរបស់អន្តរជាតិមួយដែលបានចេញផ្សាយព័ត៌
មានក្រោមចំណងជើងថា «លោក សុខ អាន រដ្ឋមន្ត្រី “ដៃច្រើន” ទទួលមរណភាពក្នុងវ័យ៦៦ឆ្នាំ » ។លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ក្រោមចំណងជើងផ្សាយរបស់ការសែតបែប
នេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើលោក សុខ អាន ដែលទើបនឹងទទួលមរណភាព។ លោក ផៃ ស៊ីផាន បន្តថា
ចំណងជើងខាង លើនេះក៏ជាការបំពានដល់វប្បធម៌ខ្មែរដ៏ថ្លៃថ្នូរ ចំពោះសពរបស់លោក សុខ អាន ក៏ដូចជាការបំភ្លៃសាច់
រឿងពិត និងជាក់ស្តែងចំពោះបន្ទុកការងារ និងការទទួលខុសត្រូវរបស់លោក សុខ អាន ចំពោះមុខលោក ហ៊ុន សែន
និងប្រជាពលរដ្ឋ ដែលមានចំណង ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3768