- - - - - - - - - - - - - - - - -
លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងអំពាវនាវដល់ជនរួមជាតិខ្មែរថា ឱ្យយកគំរូតាមលោក
សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ។លោកស្រី មួរ សុខហួរ ដែលទើបនឹងឡើងកាន់តំណែងជាអនុប្រធានគណបក្សកាលពីថ្ងៃទី២ មីនា ក្រោយសមាជវិសាមញ្ញ
របស់ គណបក្សសង្រ្គោះជាតិបោះឆ្នោតគាំទ្រឱ្យឡើងនោះ បានថ្លែងថា លោក សម រង្ស៊ី គឺជាបុគ្គលដែលគួរឱ្យគោរព ហើយជាបុគ្គល១ រូបដែលហ៊ានលះបង់សេចក្ដីសុខរបស់ខ្លួន និងតំណែងរបស់ខ្លួនដើម្បីសង្គមជាតិរស់ ។ លោកស្រីបន្តថា ការលះបង់តំណែងរបស់ លោក សម រង្ស៊ី គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តខ្ពស់ដើម្បីស្រោចស្រង់សង្គមជាតិ ៖ « សូមយុវជនរបស់យើង ដែលជាអ្នកបន្តវេន យកឧត្ដមគតិ យកឆន្ទៈ និងយកគំរូលោកប្រធាន សម រង្ស៊ី យកសារលោកប្រធាន សម រង្ស៊ី ជាគំនិត » ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3792