- - - - - - - - - - - - - - - - -
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសៀមរាប
នៅព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧នេះ នឹងអញ្ជើញធ្វើដំណើរ ពីភ្នំពេញទៅចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ហ៊ុន សែន បានឲ្យឹងថា កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២០-២៣ ខែ មីនា ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» ដែលត្រូវបានផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេស LDCs ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា រួមទាំងប្រទេស LDCs ចំនួន៨ ផ្សេងទៀត៕
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល