ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន ប្រកាស​ចាត់​វិធានការ​លើ​អ្នក​ប្រមាថ​សព​លោក សុខ អាន

 

- - - - - - - - - - - - - - - - - 

លោក ផៃ ស៊ីផា អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី  បាន​ប្រកាសថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​លោ​ក ផៃ ស៊ីផាន ថា បាន​ប្រមាថ​ទៅ​លើ​សព​លោក សុខ អាន។លោក សុខ អាន ដែល​ជា​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ ជាឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ផង​នោះ ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​ប្រកាស​ថា បាន​ទទួល​មរណភាព​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា​កន្លង​មក​នេះ។មរណភាព​របស់​លោក សុខ អាន ត្រូវ​បានអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ វណ្ណា ហៃ បញ្ចេញ​មតិ​ផ្សេងៗ និង​បាន​បង្ហោះ​រូប​ថត​លោក សុខ អាន ភ្ជាប់​ជា​មួយ​អក្សរ​ថា Rest in Hell ឬ​ជា​ភាសា​ខ្មែរ​ថា សូម​ទៅ​កាន់​ឋាន​នរក។

- - - - - - - - - - - - - - - - - 

ប្រភព៖VOD

https://goo.gl/V2XlEW

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា