ត្រឡប់ក្រោយ

នៅព្រឹកនេះ រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ពិភាក្សាអំពីរបៀបវារៈមួយចំនួន

 

- - - - - - - - - - - - - - - - - 

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។

លោក ឡេង ប៉េងឡុង បានឱ្យដឹងថា របៀបវារៈទាំងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីអនុសញ្ញាអាស៊ាន សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនីតិបញ្ញត្តិ។ ក្រៅពីនោះមានរបៀបវារៈតូចៗមួយចំនួនទៀត។

លោកបានអះអាងថា របៀបវារៈទាំងនេះ នឹងដាក់ជូនសភាអនុម័ត នៅពេលចូលកងវិញ នៅដើមខែមេសា ខាងមុខនេះ៕

- - - - - - - - - - - - - - - - - 

ប្រភព៖Fresh news

https://goo.gl/hxod2r

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា