ត្រឡប់ក្រោយ

នៅរសៀលថ្ងៃនេះលោក គឹម សុខ នឹងត្រូវនាំមកសាកសួរបន្ថែមទៀត​ នៅសាលាដំបូងរាជធានីភ្នំពេញ

 

- - - - - - - - - - - - - - - - - 

នៅវេលាម៉ោង២រសៀលថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០១៧​នេះ លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ ចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនសាកសួរបន្ថែម​​ នេះបើតាមប្រភពីមន្រ្តីសាលាដំបូងរាជធានី ភ្នំពេញ។ការបង្គាប់ឲ្យនាំខ្លួនលោក​ គឺម​ សុខ​ ពីពន្ធនាគារព្រៃសរ​ មកកាន់សាលាដំបូងនេះជាលើកទី៣​ ហើយ​បន្ទាប់ពីព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់លោក គឹម សុខ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ»។​ នៅក្នុងដំណាក់កាលសាកសួរបន្ថែមនេះ គេមិនអាចសុំការបញ្ជាក់ពីលទ្ធផលនៃចម្លើយផ្សេងៗពីលោក​ គឹម​ សុខ​ ដែលសួរដោយលោក​ ចៅក្រម​ រស់​ ពិសិដ្ឋ​ បានទេ​ក្នុងដំណាក់កាល​ ចំណាត់ការនីតិវិធីនេះ។

- - - - - - - - - - - - - - - - - 

ប្រភព៖VIM

https://goo.gl/WMAz2K

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា