- - - - - - - - - - - - - - - - -
លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា មានសិទ្ធិចូលរួមធ្វើនយោបាយ ជាមួយគណបក្សណា ដែលខ្លួនពេញចិត្ត ហើយក៏មានសិទ្ធិ ចាកចេញពីបក្សមួយ ទៅរកបក្សមួយទៀតដែរ។ លោក សុខ ឥសាន បានថ្លែង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ថា “ប្រជាពលរដ្ឋ មានសិទ្ធិទូលំទូលាយ ក្នុងសកម្មភាពនយោបាយ មានសិទ្ធិចូលរួមជីវភាពនយោបាយ ជាមួយគណបក្សនយោបាយណា ដែលខ្លួនពេញចិត្ត ។ អាចមានសិទ្ធិចាកចេញ ពីគណបក្សនយោបាយមួយ ទៅចូលគណបក្សនយោបាយមួយទៀត តាមឆន្ទៈរបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំ ដោយគ្មានការគំរាមកំហែង ឬការគាបសង្កត់ពីខាងណាឡើយ”។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល