- - - - - - - - - - - - - - - - -
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានឱ្យដឹងកាលពីម្សិលមិញថាពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ» នោះគណបក្សមិនចាំបាច់ផ្លាស់ប្តូរទេ ខណៈពាក្យនេះមិនត្រូវបានប្រើប្រាស់ជាផ្លូវការក្នុងគោលនយោបាយរបស់បក្សនោះ។លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិមិនមានគម្រោងផ្លាស់ប្តូរពាក្យស្លោកនយោបាយនេះទេដោយសារវាមិនទាន់ត្រូវបានអនុម័តដើម្បីដាក់ជាផ្លូវការទៅក្នុងគោលនយោបាយគណបក្សពេលសមាជវិសាមញ្ញកាលពីថ្ងៃទី ២ ខែមីនា នៅឡើយទេ ដោយលោកថា គណបក្សសង្គ្រោះជាតិគ្រាន់តែបានអនុម័តនូវគោលនយោបាយអាទិភាពចំនួន ៥ ចំណុចដើម្បីប្រើប្រាស់នៅក្នុងយុទ្ធនាការនយោបាយតែប៉ុណ្ណោះហើយពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គ្រាន់តែបានលើកឡើងក្នុងផ្ទៃក្នុងរបស់គណបក្សប៉ុណ្ណោះ។លោក ឆៃអ៊ាង បានបន្តថា៖ «ពាក្យស្លោកនេះអ្នកណាចង់ប្រើៗចុះ។
- - - - - - - - - - - - - - - - -
ប្រភព៖ភ្នំពេញប៉ុស្ដិ៍