- - - - - - - - - - - - - - - - -
ភ្នំពេញ៖លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការរីកចម្រើនរបស់កម្ពុជា មកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែក យ៉ាងច្រើនពីមិត្តជប៉ុន។ លោក បានថ្លែងក្នុងឱកាសអនុញ្ញាត ឲ្យប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លោក ADACHI ISTUជួបសម្តែងការគួរសម នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា ការវិនិយោគ និងការដាក់ទុនរបស់ជប៉ុន ក្នុងការសាងសង់ស្ពានគីហ្សូណា នៅខេត្តកំពង់ចាម និងស្ពានត្សឹបាសា(អ្នកលឿង) គឺចំណុចអាទិភាពដែលកម្ពុជាត្រូវការបំផុត។ ប្រាកដណាស់ ការរីកចម្រើនរបស់កម្ពុជា មកទល់សព្វថ្ងៃ មានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តជប៉ុន។ លោក ADACHI ISTU មានប្រសាសន៍ថា លោកមានកិត្តិយស ដែលបានចូលរួមចំណែកក្នុងស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងវិស័យដោះមីនជាដើម។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល