ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់ គរុនិស្សិត-សិស្ស នៅវិទ្យាស្ថានជាតិអប់រំ

 

- - - - - - - - - - - - - - - - -

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧នេះ បាន​អញ្ជើញជាអធិបតី ផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ ដល់ គរុនិស្សិត-សិស្ស សរុបប្រមាណ ៩៨៤នាក់ (នារី ៣៨០នាក់) ដែលបានបញ្ចប់ការសិក្សា នៅឆ្នាំសិក្សា ២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។ សញ្ញាបត្រដែលត្រូវប្រគល់ជូននាពេលនេះ រួមមាន គ្រូឧទ្ទេសអធិការអប់រំ ចំនួន ២០នាក់ និស្សិតអធិការអប់រំ ចំនួន ៣១នាក់ ​និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី៣ ចំនួន ១៥នាក់ គរុនិស្សិតឧត្តមបរិញ្ញាបត្របូក១ ជំនាន់ទី២១ ចំនួន ៨៧១នាក់ គរុសិស្សមូលដ្ឋានឯកទេស ភាសាបារាំង-ខ្មែរ ១២បូក២ ជំនាន់ទី១៨ ចំនួន ៤៧រូប។

- - - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/Ja3x8u

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា