- - - - - - - - - - - - - - - - -
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសចំៗលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រី ដែលបានបកស្រាយខុសទាក់ទងនឹងតំណែងរបស់លោក ប៊ិន ឈិន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសសម្តេច សុខ អាន ដែលបានទទួលមរណភាព។លោក បានស្តីបន្ទោសថា៖ «លោក ផៃ ស៊ីផាន ធ្វើអ្នកនាំពាក្យកុំចង់ល្បី មេស៊ីសងនៅឯណេះ»។ លោកនាយករដ្ឋមន្ត្រី បានប្រតិកម្មទាក់ទងនឹងការបកស្រាយថា លោក ប៊ិន ឈិន នឹងកាន់តំណែងទាំងអស់របស់សម្តេច សុខ អាន ប្រសិនបើមិនមានការប្រែប្រួលទេ។
- - - - - - - - - - - - - - - - -
ប្រភព៖ថ្មីៗ