- - - - - - - - - - - - - - - - -
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានបើកសវនាការ ពាក់ព័ន្ធនឹងការសុំនៅក្រៅឃុំរបស់ លោក គឹម សុខ អ្នកវិភាគនយោបាយ។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីតុលាការ។លោកត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យ ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺករណីចោទថា គណបក្សប្រជាជនកម្ពុជា សម្លាប់លោក កែម ឡី។
- - - - - - - - - - - - - - - - -
ប្រភព៖Fresh news