ត្រឡប់ក្រោយ

លោក ជា វ៉ាន់​ដេ​ត ជំនួស​លោក សុខ អាន ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​

 

- - - - - - - - - - - - - - - - -

​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​លិខិតស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ផ្លូវការ​ហើយ​អំពី​ការស្នើ​ដាក់​លោក ជា វ៉ាន់​ដេ​ត បេក្ខជន​បម្រុង​លេខ​រៀង​ទី​១ ជំនួស​លោក សុខ អាន តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ដែល​ទទួលមរណៈភាព​។​លោក​ជា វ៉ាន់​ដេ​ត កើត​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​១៩៧១ គឺជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី​១ ដែលមាន​អាយុ​ក្មេង​ជាងគេ​ក្នុងចំណោម​​បេក្ខជន​បម្រុង​ចំនួន​៨​នាក់​។​ការដាក់​បេក្ខជន​ជំនួស​នេះ គឺ​បន្ទាប់ពីលោក​ សុខ អាន បានទទួល​មរណភាព កាលពី ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ ​។ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ ​កាលពី​រសៀល​​ថ្ងៃទី​២១ ខែមីនា ឲ្យ​ដឹងថា គ​.​ជ​.​ប បានទទួល​លិខិតស្នើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ដាក់​បេក្ខជន​លោក ជា វ៉ាន់​ដេ​ត ជំនួស​លោក សុខ អាន ដែល​ទទួលមរណភាព​។

- - - - - - - - - - - - - - - - -

ប្រភព៖​រស្មី​កម្ពុជា

http://www.rasmeinews.com/local/ZDhjOGVkND/18

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា