ត្រឡប់ក្រោយ

សាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក គឹម សុខ ដដែល បន្ទាប់ពីបើកសវនាការនាព្រឹកថ្ងៃនេះ

 

- - - - - - - - - - - - - - - - -

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានបើកសវនាការ ពាក់ព័ន្ធនឹងការសុំនៅក្រៅឃុំរបស់ លោក គឹម សុខ អ្នកវិភាគនយោបាយ, ប៉ុន្តែបន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃដដែលនេះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក គឹម សុខ ដដែល។លោក គឹម សុខា ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យ ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺករណីចោទថា គណបក្សប្រជាជនកម្ពុជា សម្លាប់លោក កែម ឡី។

- - - - - - - - - - - - - - - - -

ប្រភព៖​Fresh news

https://goo.gl/3Sn1oI

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា