- - - - - - - - - - - - - - - - -
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងចំអកទៅលោក សម រង្ស៊ី ដែលបានថ្លែងថា បានស្នើសុំដល់រដ្ឋាភិបាលទម្លាក់
អាត្រាកា រប្រាក់របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុតាំងពី២ឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលមិនដែលចាប់អារម្មណ៍។ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃពុធ ទី២២ មីនា នេះលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានថ្លែងបែបដៀមដាមទៅលោក សម រង្ស៊ី ថា បើមកពីដើមពោធិ៍ណា គួរតែទៅដើមពោធិ៍នោះវិញទៅ ។
លោក ហ៊ុន សែន បន្តថ្លែងថា ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ គឺជារឿងដែលខុសទំនង ខណៈដែលរដ្ឋា
ភិបាលបាន ទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី) នៅត្រឹម១៨%ក្នុង១ឆ្នាំ ៖ « ទៅរកស៊ីឯណាបាន ទៅនៅដើមពោធិ៍
ណា ទៅនៅដើមពោធិ៍នឹងវិញទៅ » ។ទន្ទឹមជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងលើកឡើងបែបអស់សំណើចជាមួយនឹងគណបក្សនយោបាយមួ យដែលបានចេញសេចក្ដីថ្លែងការណ៍ឱ្យរដ្ឋាភិបាលដំឡើងអាត្រាការប្រាក់នេះមក២២%វិញក្នុង១ឆ្នាំ ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM