- - - - - - - - - - - - - - - - -
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងដំឡើងប្រាក់ខែគ្រូបង្រៀន និងគ្រូពេទ្យឲ្យបានច្រើនជាងកងកម្លាំងប្រដាប់អាវុធ ដោយថាគ្រូបង្រៀនជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់។ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីប្រាក់ខែមន្ត្រីរាជការ ត្រូវបានរដ្ឋាភិបាលប្រកាសដំឡើងជាលើកទីពីរនៅក្នុងឆ្នាំនេះ។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលនឹងដំឡើងប្រាក់ខែឲ្យគ្រូបង្រៀននិងគ្រូពេទ្យឲ្យច្រើនជាងប្រាក់ខែកងកម្លាំងប្រដាប់អាវុធ ដោយថាកុំឲ្យកងកម្លាំងប្រដាប់អាវុធច្រណែន ព្រោះគ្រូបង្រៀនគឺជាអ្នកបណ្ដុះបណ្ដាលធនធានធមនុស្ស សូម្បីតែកូនចៅរបស់កងកម្លាំងប្រដាប់អាវុធក៏ត្រូវការគ្រូបង្រៀនផងដែរ។
- - - - - - - - - - - - - - - - -
ប្រភព៖VOD