ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី៖ ថ្ងៃ១ មេសា មានសារៈសំខាន់ច្រើនណាស់ សម្រាប់ពលរដ្ឋកម្ពុជា

 

- - - - - - - - - - - - - - - - -

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ថ្ងៃទី១ មេសា គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដូចជាការបញ្ចុះអត្រាការប្រាក់ នៃមីក្រូហិរញ្ញវត្ថុ ការបញ្ចុះតម្លៃអគ្គិសនី និងការបញ្ចុះតម្លៃទឹកស្អាត ជាពិសេសនោះ គឺប្រាក់ខែមន្រ្តីរាជការ នឹងកើនឡើង។លោកបានថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់ គរុនិស្សិត-សិស្ស នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ថា "ថ្ងៃ១ មេសា គឺមានសារៈសំខាន់ច្រើនណាស់ ថ្ងៃ១ មេសា នៃបញ្ចុះអាត្រាការប្រាក់ នៃមីក្រូហិរញ្ញវត្ថុ ដែលសព្វថ្ងៃកំពុងតែ អនុវត្តន៍លើ ២៥% មកនៅ ១៨% ជាការសម្រួលឲ្យប្រជាពលរដ្ឋ ដែលខ្វះខាតទុន" ។

- - - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/JhSQFb

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា