- - - - - - - - - - - - - - - - -
លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ (CNRP) បានអះអាងថា មួយរយៈពេលនេះ គណបក្សមិនតបតអ្វីនោះទេ គឺដើម្បីថ្នមស្ថានការណ៍ នយោបាយឲ្យទៅដល់ការបោះឆ្នោត នៅពេលខាងមុខ ។ យោងតាមវិឌីអូឃ្លីប បង្ហោះតាមរយៈ ហ្វេសប៊ុកមួយឈ្មោះថា CNRP USA កាលពីពេល ថ្មីៗនេះក្នុងពិធីសំណេះសំណាល ជាមួយសកម្មជន ប្រចាំរដ្ឋផិនស៊ីវេញ្ញ៉ា លោក ហូរ វ៉ាន់ បានអះអាងទៀតថា គណបក្សរបស់លោក មិនធ្វើការតបតជាមួយ គណបក្សកាន់អំណាចនោះទេ ព្រោះដើម្បីថ្នមស្ថានការណ៍ នយោបាយ ឲ្យដល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅពេលខាងមុខ គឺដូចជាគោលនយោបាយ គណបក្សចង់បានការ ផ្លាស់ប្តូរដោយត្រឹមត្រូវ ។ ប្រភពខាងលើបន្តថា «យើងដឹងហើយថា យើងកំពុងដើរឆ្ពោះទៅ រកការបោះឆ្នោត ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល