- - - - - - - - - - - - - - - - -
អតីតប្រធានបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ថា នាថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៧ នឹងដឹងពីសេចក្តីសម្រេចរបស់ ក្រុមហ៊ុនអាមេរិកាំង CHEVRON ដែលជាម្ចាស់ស្ថានីយ៍ ប្រេងសាំងកាល់តិច (CALTEX) ក្នុងការផ្តល់វីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃ ១០ ខែកក្កដា ឆ្នាំ២០១៦២០១៦ ក្នុងស្ថានីយ៍ CALTEX ។ លោកបានឲ្យដឹងទៀតថា កាលបរិច្ឆេទ ថ្ងៃ ៣១ មីនា ២០១៧ នេះ គឺកំណត់ដោយតុលាការ សហរដ្ឋអាមេរិក ក្នុងរដ្ឋ CALIFORNIA ដែលក្រុមហ៊ុន CHEVRON មានទីតាំងរបស់ខ្លួន។ ដូច្នេះ តុលាការនៅប្រទេសកម្ពុជា ត្រូវរង់ចាំសេចក្តីសម្រេច របស់ក្រុមហ៊ុន CHEVRON ដើម្បីយល់ដឹងពីការពិត ស្តីពីឃាតកម្មលើ រូបលោកបណ្ឌិត កែម ឡី ជាមុនសិន មុននឹងចេញសាលក្រមលើពាក្យ បណ្តឹងណាមួយ ស្តីពីការចោទប្រកាន់ណាមួយ ទាក់ទងទៅនឹងឃាតកម្មនេះ៕
- - - - - - - - - - - - - - - - -
ប្រភព៖ហ្វេសប៊ុក លោក សម រង្ស៊ី