ត្រឡប់ក្រោយ

តុលាការកាត់ទោសឲ្យ ជួប សំលាប់ ​ជាប់ពន្ធនាគារ១ជីវិត

 

- - - - - - - - - - - - - - - - - 

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យលោក អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារអស់មួយជីវិត ដោយចោទថាបានបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦។​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមនៅព្រឹកនេះ ដោយបានចោទប្រកាន់ថា ឈ្មោះ អឿត អាង បានបាញ់សម្លាប់លោក កែម ឡី ពីបទឃាតកម្មគិតទុកជាមុននិងកាន់កាប់អាវុធដោយមិនបានការអនុញាត្តិ ដោយយោងតាមក្រមព្រហ្មទណ្ឌ។​ចំណែកមេធាវីការពារក្តីឲ្យលោក ជួប សំលាប់ បានបញ្ជាក់ថា នេះជារឿងអយុត្តិធម៌ចំពោះកូនក្តីរបស់លោក ហើយលោកថា នឹងពិភាក្សាជាមួយកូនក្តីដើម្បីប្តឹងទៅឧទ្ធរណ៍ សុំឲ្យបន្ធូរបន្ថយទោសដល់កូនក្តីរបស់លោក​។​

- - - - - - - - - - - - - - - - - 

ប្រភព៖VOD

http://vodhotnews.com/23/03/2017/meet-kill-has-been-sentenced-to-jail-for-lifetime/

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា