ត្រឡប់ក្រោយ

មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ស្ទឹងត្រែង​ប្រតិកម្ម​នឹង​ការ​កាត់​ប្រាក់​ខែ

 

- - - - - - - - - - - - - - - - - 

ក្រសួង​មហាផ្ទៃ សម្រេច​កាត់​ប្រាក់បៀវត្សរ៍​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ១៩​រូប​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ខែត្រ​ស្ទឹងត្រែង អំឡុង​ខែ​មីនា។ ការ​សម្រេច​នេះ​ដោយសារ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ទាំង​នោះ​បាន​ទៅ​ឈរ​ឈ្មោះ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ថា​អាច​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​មូលដ្ឋាន។មេឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋបាល​ឃុំ​ស្រែគរ មក​ពី​គណបក្ស សម រង្ស៊ី ហាក់​មិន​អស់​ចិត្ត​លើ​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​កាត់​ប្រាក់​ខែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ ចំនួន ៣​រូប  និង​រំលាយ​តួនាទី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី ដែល​ពុំ​ទាន់​ចប់​អាណត្តិ​ការងារ​រយៈពេល ៥​ឆ្នាំ។មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ចាត់​ទុក​ការ​រំលាយ​សមាជិកភាព​របស់​លោក​ចេញ​ពី​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ ជា​រឿង​នយោបាយ ដែល​អាច​ប៉ះពាល់​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន។

- - - - - - - - - - - - - - - - - 

ប្រភព៖RFA

http://www.rfa.org/khmer/news/politics/stungtreng-03222017042356.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា