ត្រឡប់ក្រោយ

CNRP មិនទាន់ទទួលលិខិត ស្នើពីក្រសួងមហាផ្ទៃ រឿង "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត"

 

- - - - - - - - - - - - - - - - - 

លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (CNRP) បានលើកឡើងថា គណបក្សមិនទាន់បានទទួលលិខិតស្នើឲ្យផ្លាស់ប្ដូរ សារនយោបាយ "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" ពីក្រសួងមហាផ្ទៃនៅឡើយទេ ។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ផ្ញើជូន លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី២២ មីនា បានឲ្យដឹងថា សមាជវិសាមញ្ញ គណបក្សសង្រ្គោះជាតិ (CNRP) កាលពីថ្ងៃទី២ មីនា កន្លងទៅ ធ្វើឡើងមិនត្រឹមត្រូវ តាមលក្ខន្តិកៈរបស់បក្សខ្លួន ព្រមទាំងស្នើឲ្យដូរចំណងជើង គោលនយោបាយអាទិភាព ៥ចំណុច ដែលមានខ្លឹមសារ "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត" ផងដែរ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៤ ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/p7F7gU

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា