- - - - - - - - - - - - - - - - -
ភ្នំពេញ៖លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា គណបក្សចាញ់ឆ្នោត ឆ្លៀតកេងយកចំណេញខាងនយោបាយ ដោយពោលពាក្យថា លទ្ធផលឬ ជ័យជំនះ អ្វីមួយបានមកដោយសារខ្លួនតវ៉ា ឬខិតខំទាមទារទៅវិញ។ លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧នេះថា នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតអនុវត្ត តាមប្រព័ន្ធសមាមាត្រ នៅពេលគណបក្សណាបានឈ្នះឆ្នោត គឺគណបក្សនោះ យកកម្មវិធីនយោបាយរបស់ខ្លួន មកអនុត្តន៍ និងប្រែក្លាយទៅជាកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតគាំទ្រ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល