- - - - - - - - - - - - - - - - -
គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវពាក្យស្លោកចំនួន ៣៥ សម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ចាប់ពីថ្ងៃទី ២០ខែឧសភា ដល់ថ្ងៃទី ២ខែមិថុនាខាងមុខ។ ពាក្យស្លោកទាំង៣៥នេះ ភាគច្រើនដូចទៅនឹងពាក្យស្លោកសម្រាប់ការបោះឆ្នោតមុនៗដែរ។ អ្នកតាមដាននយោបាយមួយចំនួនចាត់ទុកពាក្យស្លោកទាំងនេះថា មិនសូវទាន់សម័យ។ ប៉ុន្តែសម្រាប់អ្នកនាំពាក្យគណបក្ស ពាក្យស្លោកសម្រាប់ឃោសនាបោះឆ្នោត ផ្ដោតសំខាន់លើតម្រូវការរបស់ប្រជាពលរដ្ឋ ច្រើនជាងភាពទាន់សម័យ។ពាក្យស្លោកទាំង៣៥របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ត្រួសៗផ្តោតសំខាន់ទៅលើជ័យជំនះ ៧មករា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
- - - - - - - - - - - - - - - - -
ប្រភព៖RFI
http://km.rfi.fr/cambodia/political-propoganda-campaign-22-03-2017
FOR
DEMOCRAC