- - - - - - - - - - - - - - - - -
លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានចាត់តាំង
តំណាងរបស់ក្រសួងដើម្បីឱ្យជួបពិភាក្សាការងារជាមួយនឹងគណបក្សសង្រ្គោះជាតិ ទាក់ទងនឹងសមាជវិសាមញ្ញរបស់
គណបក្សដែលត្រូវបានក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលអះអាងថា ធ្វើឡើងទាំងខុសច្បាប់។ការចាត់តាំងនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងបានដាក់លិខិតមួយច្បាប់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧
ម្សិលមិញ ដើម្បីសុំជួបលោក ស ខេង ពន្យល់អំពីការរៀបចំសមាជរបស់ខ្លួន កាលពីដើមខែមីនា បន្ទាប់ពីក្រសួងមហា
ផ្ទៃបានអះអាងតាមរយៈលិខិ តផ្លូវការរបស់ខ្លួនថា សមាជរបស់គណបក្សសង្រ្គោះជាតិកន្លងមកនេះ ធ្វើឡើងទាំងខុស
ច្បាប់ ហើយពិបាកនឹងទទួលយកចំពោះ ថ្នាក់ដឹកនាំថ្មីនៃគណបក្សមួយនេះ ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3824