ត្រឡប់ក្រោយ

កម្ពុជា​ ច្រាន​ចោល​របាយការណ៍​​រិះគន់​របស់​ APHR

 

 

- - - - - - - - - - - - - - - - -

កម្ពុជា​បាន​ប្រតិកម្ម​តប​និង​​ធ្វើការ​​ច្រាន​ចោល​​របាយការណ៍​ «កណ្តឹង​​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​» នៅ​កម្ពុជា​របស់​​ក្រុម​​​សមាជិក​សភា អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR) ដែល​របាយការណ៍​នេះ​បាន​រិះគន់​ថា​រដ្ឋាភិបាល​បាន​​​ប្រើ​ប្រព័ន្ធ​តុលាការ​ និង​រដ្ឋសភា​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បង្កើត​នូវ «ស្រមោល​​ងងឹត​ពាសពេញ​សង្គម​​កម្ពុជា»។ក្រសួង​ការបរទេស​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ​ដោយ​បាន​ចាត់​ទុក​ក្រុម APHR​ ជា «ក្រុម​តូច​មួយ» នៃ​អតីត និង​សមាជិក​សភា​​បច្ចុប្បន្ន​នៃ​ប្រទេស​អាស៊ាន​ប៉ុណ្ណោះ​គឺ​មិនមែន​ត្រូវ​​បាន​ទទួល​ស្គាល់​ជា​អង្គភាព​​របស់​អាស៊ាន​ឡើយ​ដោយ​អាស៊ាន​មាន​អន្តរសភា​អាស៊ាន (AIPA) គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិ​មនុស្ស (AICHR) ដែល​ក្រសួង​សរសេរ​ថា​មាន ​«តួនាទី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​»។លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ថា​នេះ​ជា​ការ​វាយតម្លៃ​ដ៏ខ្មៅ​ងងឹត​ដោយ APHR។

- - - - - - - - - - - - - - - - -

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/2YR9aJ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា