ត្រឡប់ក្រោយ

អតីតមេបក្សប្រឆាំង ស្នើរាជរដ្ឋាភិបាល អនុវត្តគោល នយោបាយកសិកម្ម

 

- - - - - - - - - - - - - - - - -

អតីតប្រធានគណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា អនុវត្តគោល នយោបាយកសិកម្មឲ្យបានពេញលេញ។ លោក សម រង្ស៊ីបានលើកឡើងតាមរយៈវិដេអូឃ្លិបជាង១០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ថា “ខ្ញុំស្នើឲ្យ រដ្ឋាភិបាលអនុវត្តគោលនយោបាយកសិកម្មឲ្យបានពេញលេញ”។ លោកបន្តថា រដ្ឋាភិបាលនៃប្រទេសនីមួយៗ ក្នុងពិភពលោកតែងតែយកចិត្តទុកដាក់ ចំពោះវិស័យកសិកម្ម ដោយរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋ របស់គេទទួលបានកម្រៃ និងមានជីវភាពរស់នៅ សមរម្យ។ លោកបញ្ជាក់ថា “ជាការសោកស្តាយយើងឃើញ នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលមិនយក ចិត្តទុកដាក់ ចំពោះវិស័យកសិកម្មនេះ ឲ្យបានត្រឹមត្រូវឡើយ ជាពិសេសបណ្តោយប្រលែង ឲ្យកសិករជួប ការលំបាក យ៉ាងធ្ងន់ធ្ងរបំផុតក្នុងជីវភាពរស់នៅរបស់គេ”។

- - - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/QkEMVm

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា